១០ វិច្ឆិកា ២០១៧ » កម្មករជិត១០០នាក់ រងរបួសធ្ងន់ស្រាល
កំពង់ចាម: រថយន្តដឹកកម្មកររោងចក្រមួយគ្រឿង បានក្រឡាប់បណ្ដាលឲ្យកម្មករជិត១០០នាក់ រងរបួសធ្ងន់ស្រាល នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង៧និង០០នាទី ខណៈធ្វើចរាចរនៅលើផ្លូវជាតិលេខ៦អាគីឡូម៉ែតលេខ ៦៧.៦៨ ភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
រថយន្តបង្កគ្រោះថ្នាក់ដោយខ្លួនឯងនេះ ម៉ាកហ៊ិនដាយពាក់ស្លាកលេខកំពង់ចាម ៣អា.៤៥៥៣ បើកបរដោយឈ្មោះ ឆៃ.គីមហេង ភេទប្រុស មានទីលំនៅភូមិពោធិ៍ស្ទាង ឃុំសណ្ដែក ស្រុកបាធាយ ខេត្តកំពង់ចាម ដឹកកម្មកររោងចក្របើកពីលិចទៅកើត ចូលរោងចក្រជូហួយ រួចក៏ក្រឡាប់ខ្លួនឯងតែម្ដង។ ក្រោយកើតហេតុ អ្នកបើកបរបានគេចខ្លួនបាត់ បន្សល់ទុកនូវកម្មការិនីចំនួន៩៤នាក់រងរបួសរដូករណែល ហើយបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យស្រុកជើងព្រៃ ក្នុងនោះកម្មការិនី០៦នាក់បានបញ្ជូនទៅរាជធានីភ្នំពេញ និងមន្ទីរពេទ្យខេត្តកំពង់ចាម៕